លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍

១. ការទទួលយកលក្ខខណ្ឌ

គេហទំព័រនេះ (“គេហទំព័រ”) គឺត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន The Dairy Farm Company, Limited។ ដោយការចូលមើល និងប្រើប្រាស់គេហទំព័រនេះ អ្នកបានយល់ព្រមថាគោរពតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ទាំងនេះ។ លក្ខខណ្ឌបន្ថែម (រួមទាំងការធ្វើការកែសម្រួលណាមួយ) ត្រូវមានប្រសិទ្ធិភាពលើទីតាំងជាក់លាក់នៃគេហទំព័រនេះ ឬក៏អន្តរកម្ម ព្រឹត្តិការណ៍ ឬក៏សកម្មភាពណាមួយ នឹងត្រូវបានបង្ហោះក្នុងទីតាំងជាក់លាក់ណាមួយនៃគេហទំព័រនេះពីពេលមួយទៅមួយ ដោយក្រុមហ៊ុន The Dairy Farm Company, Limited។

២.ការធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌ

ក្រុមហ៊ុន The Dairy Farm Company, Limited នឹងធ្វើបច្ចុប្បន្នកម្ម និងកែតម្រូវលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ពីពេលមួយទៅមួយ ដោយគ្មានការឲ្យដំណឹងជាមុន។

៣. គ្មានការប្រើប្រាស់មិនស្របច្បាប់

អ្នកមិនអាចប្រើប្រាស់គេហទំព័រនេះ ឬក៏ខ្លឹមសាររបស់វា សម្រាប់គោលបំណងណាមួយដែលមិនស្របច្បាប់ ឬក៏គ្មានការអនុញ្ញាតបាននោះទេ។ អ្នកយល់ព្រមគោរពតាមច្បាប់ បទបញ្ជា និងវិន័យមានធរមានទាំងអស់គ្រប់ពេលវេលា។

៤. គេហទំព័របស់តតិយជន

មួយចំនួនដែលភ្ជាប់ទៅកាន់គេហទំព័ររបស់តតិយជនផ្សេងទៀត។ ក្រុមហ៊ុន The Dairy Farm Company, Limited មិនធ្វើការត្រួតពិនិត្យឡើងវិញ មិនទទួលខុសត្រូវ និងមិនទទួលយកទំនួលខុសត្រូវ ចំពោះ ខ្លឹមសារ ពត៌មាន ឬក៏មតិនានាដែលមានក្នុងគេហទំព័រទាំងនោះឡើយ។ គ្មាន hypertext ភ្ជាប់មកកាន់គេហទំព័រនេះដែលត្រូវបានអនុញ្ញាតដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន The Dairy Farm Company, Limited នោះទេ។

៥.កម្មសិទ្ធិបញ្ញា និងការរក្សាសិទ្ធិ

ខ្លឹមសារទាំងអស់របស់គេហទំព័រ ដូចជាអត្ថបទ ក្រាភិច រូបភាព រូបថត ស្លាកសញ្ញា ពាណិជ្ជសញ្ញា រូបភាពចុច hyperlinks សំឡេង វីដេអូ ទិន្នន័យ និងកម្មវិធីកុំព្យូរទ័រ (“ខ្លឹមសាររបស់គេហទំព័រ”) ត្រូវបានការពារដោយច្បាប់ និងសន្ធិសញ្ញាកម្មសិទ្ធិបញ្ញា ក្នុងទីក្រុងហុងកុង និងកន្លែងផ្សេងៗទៀត ហើយមិនអាចត្រូវបានផលិតឡើងវិញដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន The Dairy Farm Company, Limited បាននោះទេ។ អ្នកគ្រាន់តែអាចព្រីន និង ឬក៏ ទាញយកច្បាប់ថតចំលងរឹង នៃទំព័រនីមួយៗ នៃគេហទំព័រសម្រាប់ការប្រើប្រាស់ជាឯកជនរបស់អ្នកបាន ដោយបញ្ជាក់ថាអ្នកមិនយកដំណឹងពីច្បាប់រក្សាសិទ្ធិណាមួយ(ប្រសិនជាមាន)ចេញពីច្បាប់ដែលបានថតចំលងនោះឡើយ។ គេហទំព័រដែលបានទទួលការអនុញ្ញាតដោយតតិយជនណាមួយ ដែលប្រើប្រាស់ ឬក៏ឆ្លងកាត់ hypertext តាមរយៈគេហទំព័រនេះ ដែលជារបស់ និងនៅតែជាទ្រព្យសម្បត្តិរបស់អ្នកកាន់កាប់នោះ។ ក្រុមហ៊ុន The Dairy Farm Company, Limited មិនទទួលស្គាល់ អនុញ្ញាត ឬក៏គាំទ្រ គេហទំព័ររបស់តតិយជនទាំងនេះឡើយ។

៦. ការបដិសេធទទួលខុសត្រូវ

ខណៈដែលក្រុមហ៊ុន The Dairy Farm Company, Limited ខិតខំរក្សាពត៌មាន និងខ្លឹមសារក្នុងគេហទំព័រនេះឲ្យទាន់នឹងពេលបច្ចុប្បន្ន ក្រុមហ៊ុន The Dairy Farm Company, Limited មិនទទួលយកទំនួលខុសត្រូវសម្រាប់ភាពត្រឹមត្រូវ ឬក៏ភាពពេញលេញ ឬក៏ការប្រើប្រាស់ ឬក៏ការទទួលខុសត្រូវណាមួយក្នុងការធ្វើបច្ចុប្បន្នកម្ម លើពត៌មាន និងខ្លឹមសារ (ឬក៏ផ្នែកណាមួយ) ក្នុងគេហទំព័រនេះឡើយ។ គ្មានអ្វីដែលរួមបញ្ចូលក្នុងនេះ ត្រូវបានធ្វើការវិភាគ ដូចជាការផ្តល់ដំបូន្មាន ឬក៏ការផ្តល់អនុសាសន៍ណាមួយឲ្យអ្នក និងមិនត្រូវពឹងផ្អែកលើនរណាម្នាក់ ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្ត ឬក៏សកម្មភាពណាមួយនោះទេ។ ជាពិសេស លទ្ធផល និងការវិត្តន៍ជាក់ស្តែក ដែលអាចមានភាពខុសគ្នាពីការព្យាករណ៍ មតិ ឬក៏ការរំពឹងទុកណាមួយ ដែលបានដាក់ចេញក្នុងគេហទំព័រនេះ។ គ្មានអ្វីក្នុងគេហទំព័រនេះ ជាការបង្កើត ឬក៏ជាទម្រង់របស់ផ្នែកនៃការអញ្ជើញ ឬក៏ផ្តល់ក្នុងការប្រមូល ឬក៏ដោះស្រាយក្នុងបំណុលណាមួយ ឬក៏ជាការធានាផ្សេងៗរបស់ ក្រុមហ៊ុន The Dairy Farm Company, Limited ឬក៏ភាគីដែលជាប់ពាក់ព័ន្ធរបស់ខ្លួន ហើយគ្មានអ្វីក្នុងគេហទំព័រនេះត្រូវបង្កើតជាទម្រង់នៃមូលដ្ឋាននៃ ឬក៏ត្រូវពឹងផ្អែកលើកិច្ចសន្យា ឬក៏ការប្តេជ្ញាណាមួយនោះទេ។

៧. ការប្រើប្រាស់ និងបច្ចុប្បន្នភាព

គេហទំព័រនេះអាចប្រើប្រាស់បាន ដោយអ្នកប្រើប្រាស់ដែលទទួលបានការអនុញ្ញាតដោយក្រុមហ៊ុន The Dairy Farm Company, Limited តែប៉ុណ្ណោះ។ អ្នកប្រើប្រាស់ដែលទទួលបានការអនុញ្ញាតត្រូវធ្វើបច្ចុប្បន្នកម្មពត៌មានគណនីរបស់ពួកគេឲ្យបានទៀងទាត់។

៨. ការបញ្ឈប់ ឬក៏ផ្អាកការប្រើប្រាស់

ក្រុមហ៊ុន The Dairy Farm Company, Limited រក្សាសិទ្ធិក្នុងការបញ្ឈប់ ឬក៏ផ្អាកសមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់ គេហទំព័រនេះ (ឬក៏ផ្នែកផ្សេងៗទៀត) សម្រាប់មូលហេតុណាមួយដោយគ្មានការឲ្យដំណឹងជាមុន។

៩.សំណងខូចខាត

អ្នកទទួលស្គាល់ និងយល់ព្រមថាអ្នកជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះអកប្បកិរិយារបស់អ្នកលើគេហទំព័រនេះ។ អ្នកយល់ព្រមសង ការពារ និងប្រកាន់យកការមិនមានភាពគ្រោះថា្នក់ ចំពោះក្រុមហ៊ុន The Dairy Farm Company ក្រុមហ៊ុនមេ សាខា ក្រុមហ៊ុនជាសមាជិក អ្នកផ្តល់អាជ្ញាប័ណ្ណ ប្រធាន បុគ្គលិក ភ្នាក់ងាររបស់យើង និងអ្នកផ្តល់ពត៌មានតតិយជន លើគេហទំព័រនេះ និងប្រឆាំងនឹងបណ្តឹង និងការបាត់បង់ទាំងអស់ ដែលជាលទ្ធផលនៃ ឬក៏ជាអចតនាលើការប្រើប្រាស់ ឬក៏ការប្រើប្រាស់មិនត្រឹមត្រូវរបស់អ្នក នៃគេហទំព័រនេះ និងខ្លឹមសារណាមួយចាប់ពីពេលតទៅ។

១០. ការរក្សាទិន្នន័យផ្ទាល់ខ្លួន

ក្រុមហ៊ុន The Dairy Farm Company, Limited ប្តេជ្ញាក្នុងការការពារភាពសម្ងាត់នៃទិន្នន័យ និងពត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ដើម្បីផ្តល់សេវាកម្មជូនអ្នក និងដើម្បីសម្រួលដល់ប្រតិបត្តិការនៃគេហទំព័រ ក្រុមហ៊ុន The Dairy Farm Company, Limited ប្រមូលពត៌មានផ្ទាល់ខ្លួនជាក់លាក់មួយចំនួនដែលអ្នកផ្តល់មកគេហទំព័រ។ សូមមើលការថ្លែងពីគោលការណ៍សម្ងាត់ និងការប្រមូលពត៌មានផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន The Dairy Farm Company, Limited ដែលដាក់ចេញពីគោលការណ៍របស់ក្រុមហ៊ុន The Dairy Farm Company, Limited ចំពោះការប្រមូល ការប្រើប្រាស់ និងការបញ្ចេញទិន្នន័យផ្ទាល់ខ្លួន ដែលទទួលបានពីគេហទំព័រ។

១១. គ្មានការលះបង់សិទ្ធិ

គ្មានការលះបង់សិទ្ធិនៃលក្ខខណ្ឌប្រើប្រាស់ណាមួយក្នុងក្រុមហ៊ុន The Dairy Farm Company, Limited ត្រូវបានចាត់ទុកជាការបន្ថែម ឬក៏បន្តការលះបង់សិទ្ធិនៃលក្ខខណ្ឌនោះ ឬក៏លក្ខខណ្ឌផ្សេងទៀតណាមួយឡើយ។

១២. ច្បាប់គ្រប់គ្រង និង សមត្ថកិច្ច

លក្ខខណ្ឌប្រើប្រាស់ទាំងនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់នៃតំបន់រដ្ឋបាលពិសេសរបស់ហុងកុង។ ហើយក្នុងករណីដែលមានវិវាទ ភាគីត្រូវបញ្ជូនទៅកាន់ដែនយុត្តាធិកាមិនផ្តាច់មុខ របស់តុលាការនៃតំបន់រដ្ឋបាលពិសេសរបស់ហុងកុង។

១៣. ការបកប្រែ

លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ត្រូវបានសរសេរជាភាសាអង់គ្លេស។ ប្រសិនជាមានកំណែលក្ខខណ្ឌនៃការប្រើប្រាស់ជាភាសាផ្សេងទៀត ហើយមានភាពខុសគ្នាពីកំណែនេះ កំណែជាភាសាអង់គ្លេសត្រូវមានអាទិភាព។

រក្សាសិទ្ធិ

ខ្លឹមសារដែលមានក្នុងគេហទំព័រនេះ គ្មានកំណត់ចំពោះ អត្ថបទ ទិន្នន័យ កម្មវិធី ក្រាភិច រូបថត និងវីដេអូទាំងអស់ ដែលត្រូវមានសិទ្ធិថតចម្លងដោយ ក្រុមហ៊ុន The Dairy Farm Company, Limited។ លើកលែងតែមានការអនុញ្ញាតដោយផ្ទាល់មាត់នៅទីនេះ ឬក៏ការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនដែលទទួលបានពីក្រុមហ៊ុន The Dairy Farm Company, Limited នោះការផលិតឡើងវិញ ការកែសម្រួល ការចែកចាយ ការបំបែក ឬក៏ការធ្វើការងារសិទ្ធិថតចម្លងឲ្យមានចំពោះសារធារណៈ ត្រូវបានហាមឃាត់យ៉ាងតឹងរឹង។

អ្នកប្រើប្រាស់ត្រូវបានអនុញ្ញាតឲ្យទាញយកសម្ភារៈក្នុងគេហទំព័រនេះ និងរក្សាពួកវាក្នុងកុំព្យូទ័រតាមមូលដ្ឋាន ដោយបានបញ្ជាក់ថានេះជាការប្រើប្រាស់សម្រាប់ផ្ទាល់ខ្លួន ឬក៏មិនទាក់ទងនឹងពាណិជ្ជកម្មតែប៉ុណ្ណោះ ហើយបានបញ្ជាក់បន្ថែមទៀតថាដំណឹងការថតចម្លងនេះ ត្រូវបានទាញយកក្នុងពេលជាមួយគ្នា។ អ្នកប្រើប្រាស់ត្រូវចាំថាការអនុញ្ញាតនេះមានប្រសិទ្ធិភាពចំពោះការថតចម្លងសម្ភារៈរបស់ក្រុមហ៊ុន The Dairy Farm Company, Limited តែប៉ុណ្ណោះ មិនមែនសម្រាប់ការថតចម្លងសម្ភារៈរបស់តតិយជននោះទេ។