តើធ្វើដូចម្តេចឲ្យមានភាពស្រស់ស្អាតបែបធម្មជាតិទាំងក្នុង និងក្រៅ?

តើនរណាដែលមិនចង់មើលទៅក្មេង និងស្រស់ស្អាត? ទោះបីជាគ្មានការធ្វើឲ្យការរក្សាសម្រស់ឲ្យមានល្បឿនលឿន តែអាចមានរឿងមួយដែលពួកយើងអាចប្រាកដបាននោះគឺ នៅពេលដែលជីវិតរស់នៅរបស់អ្នក មានតុល្យភាពល្អ ហើយអ្នកដឹង និងបំពេញតម្រូវការរាងកាយ និងអារម្មណ៍របស់អ្នក នោះភាពស្រស់បស់របស់អ្នកនឹងភ្លឺចែងចាំងទាំងក្នុងនិងក្រៅ។ ចឹងហើយ តើអ្វីទៅដែលជាវិធីចាំបាច់ក្នុងការបំពេញតម្រូវការនៃរាងកាយ និងអារម្មណ៍របស់អ្នក? ចម្លើយនោះគឺ ការគេងលក់ស្រួល ញុំអាហារល្អៗ ហាត់ប្រាណ និងជីវិតដែលគ្មានភាពស្មុគស្មាញ។

១. រឿងព្រះនាង Sleeping Beauty
គេតែងតែនិយាយពីរឿងព្រះនាង Sleeping Beauty តែជឿ ឬក៏មិនជឿ វាមិនត្រឹមតែជារឿងព្រេងនោះទេ។ ការសម្រាកពេលយល់បានស្រួល គឺជាវិធីល្អមួយក្នុងចំណោមវិធីជាច្រើន ក្នុងការរក្សារាង ហើយសម្រាប់អ្នកដែលគេងបានច្រើន ស្បែកមានសុខភាពល្អជាង។ យោងទៅតាមការស្រាវជ្រាវខុសៗគ្នា កោសិកាស្បែកកើតឡើងវិញនៅពេលយប់លឿនជាងពីរដង ប្រៀបធៀបជាមួយនឹងពេលថ្ងៃ។ នេះពន្យល់ពីហេតុផលដែលជនដែលទទួលដំណេកបានច្រើន តែងតែកម្រនឹងកើនអាយុ។

២. បរិភោគអាហារល្អបំផុត លះបង់អាហារមិនល្អចោល
ស្បែកស្រស់ស្អាត និងសម្រស់ក្មេងជាងវ័យ ពិតជាសាកសមនឹងគ្នា។ តើធ្លាប់ឆ្ងល់ថាអ្វីដែលធ្វើឲ្យស្បែកភ្លឺចែងចាំង និងស្រស់ថ្លាដែលឬទេ? ចម្លើយគឺតាមរយៈការរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ! ជាការពិតណាស់បញ្ហាស្បែកជាច្រើន ភ្ជាប់ទៅនឹងដំណើរការកន្លែងដែលអាហារឆ្លងកាត់រាងកាយរបស់ពួកយើង។ ជាឧទាហរណ៍ ស្បែកស្ងួតជារឿយៗមានទំនាក់ទំនងនឹងអាហារដែលមានជាតិខ្លាញ់ទាប ហើយអ្នកដែលមានបញ្ហាមុន តែងតែជួបនឹងរោគសញ្ញានៃការទល់លាមក និងក្តៅចុងដង្ហើម។ មូលហេតុគឺសាមញ្ញា៖ នៅពេលដែលប្រព័ន្ធរំលាយអាហារមានភាពលំបាកក្នុងការកំចាត់សារធាតុពុលប្រកបដោយប្រសិទ្ធិភាព នោះរាងកាយនឹងចាប់ផ្តើម “បញ្ចេញ” សារធាតុពុលតាមផ្លូវផ្សេងៗ ហើយដោយសារតែស្បែកគឺជាសិរីរាង្គធំជាងគេនៃរាងកាយ វាមិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេដែលបញ្ហាទាំងអស់នឹងកើតឡើងលើវា។

ចឹងហើយអ្វីដែលអ្នកដាក់ចូលក្នុងរាងកាយរបស់អ្នកពិតជាមានសារៈសំខាន់ជាងអ្វីដែលអ្នកដាក់លើស្បែករបស់អ្នក។ សូមនិយាយថាលាហើយទៅកាន់អាហារមានមិនល្អ និងភេសជ្ជៈដែលមានជាតិស្ករច្រើន។ លើកកម្ពស់ផ្លូវរំលាយអាហាររបស់អ្នកនៅលើផ្លូវមួយទៅកាន់សុខភាពល្អ ដោយការផ្លាស់ប្តូររបបអាហារទាំងស្រុងមករកអាហារដែលសម្បូរទៅដោយបន្លែ និងផ្លែឈើ។

៣.ការហាត់ប្រាណ
ម្យ៉ាងទៀត ចលនារាងកាយក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សម្រស់បែបធម្មជាតិរបស់ យើងដែរ។ ការហាត់បា្រណទៀងទាត់ ដើម្បីបញ្ជូនសារជាតិចិញ្ជឹមទៅកាន់ស្បែករបស់ យើង និងច្រានចោលនូវសារធាតុពុលចេញ។ លើសពីនេះទៅទៀត ការហាត់ប្រាណជួយបន្ទាបកម្រិតនៃសំពាធរបស់អ្នក ធ្វើឲ្យអ្នកកាន់តែមានសុខភាពល្អជាងមុន ស្បែកមើលទៅក្មេងជាងវ័យ។